តាកែវ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់លោកឧត្តមសេនីយ៏ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត តាកែវ និងមានសម្របសម្រួលនិតិវិធីច្បាប់ពី ឯកឧត្តម ឯក ឆេងហួត ព្រៈរាជអាជ្ញា នៃសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ទោ ហៀម ស្រីម អធិការ(ស្តីទី) នៅថ្ងៃ អង្គារ ១៥ កើត ខែកក្ដិក ឆ្នាំ ខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែ វិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៤:២០ នាទី នៅចំណុច ក្នុងវត្តពោធិវង្សលើ ភូមិ ត្រពាំងស្រង់ ឃុំ ព្រះបាទជាន់ជុំ ស្រុក គិរីវង់ ខេត្តតាកែវ មានករណីលួចខ្សែភ្លើង បង្កដោយជនសង្ស័យឈ្មោះ ឈួន ជឿន ភេទប្រុស អាយុ ២៨ ឆ្នាំ មានទីលំនៅភូមិ ពោធិ៍ ឃុំ ព្រះបាទជាន់ជុំ ស្រុក គិរីវង់ ខេត្ត តាកែវ ដែលបានធ្វើសកម្មភាពលួច ខ្សែភ្លើង ចំនួន០៧ដុំ ( ដែលដុតរួច ) ។ សូមបញ្ជាក់ថា ៖ មុខសញ្ញានេះជាមុខសញ្ញាដ៏សកម្មដែលលួចកាត់ខ្សែភ្លើងរបស់បងប្អូនប្រជាពលរដ្ឋញឹកញាប់មកហើយ ក្នុងរូបភាពធ្វើដូចក្រុមជាងតភ្លើង អញ្ចឹង ។
ប្រភព៖ អធិការដ្ឋាននគរបាលស្រុកគិរីវង់