កោះកុង៖ ថ្ងៃអង្គារ ១៥ កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកាឆ្នាំ២០២២ វេលាម៉ោង ១២:០០ នាទី មានករណីចោរគាស់ផ្ទះប្រជាពលរដ្ឋកេីតឡេីង ១លេីក នៅចំនុចក្បែរមន្ទីរអប់រំយុវជន និងកីឡាខេត្ត ស្ថិតនៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ម្ចាស់ផ្ទះមានឈ្មោះ វុឌ្ឍន៍ កែវមុន្នីរាជសី ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិខ្មែរ ។
សម្ភារៈបាត់បង់រួមមាន ៖
–ខ្សែករមាស ៥ជី
–ខ្សែដៃមាស ១ដំឡឹង
–ជញ្ជៀនពេជ្រ ២វង់ និងសម្ភារៈគ្រឿងអលង្ការមួយចំនួនទៀត សរុបជាទឹកប្រាក់ទាំងអស់ចំនួនប្រហែល១៥០០០ ដុល្លារ។
ករណីនេះកម្លាំងជំនាញយេីងកំពុងស្រាវជ្រាវ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ