អោយទៅចាំដីចំការអោយ ពេលអោយចាក់ចេញ ស្រាប់តែទារលុយម្ចាស់ដីទើបព្រមចេញ

0

កោះកុង​៖​ ថ្ងៃសុក្រ ១១ កើត ខែកត្តិក ឆ្នាំខាលចត្វាស័ក ពុទ្ធសករាជ ២៥៦៦ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២​​ វេលម៉ោង១៦:២០នាទីល្ងាច​ កម្លាំងអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា​ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង​ បានឃាត់ខ្លួនមុខសញ្ញាសង្ស័យចំនួ​ន​ ០២នាក់ប្តី-ប្រពន្ធ​ តាម​បណ្តឹង​របស់​ឈ្មោះ​ លឹម មុំ​ ភេទស្រី​ អាយុ៥៩ឆ្នាំ​ ជនជាតិខ្មែរ​ មាន​ទីលំនៅ​ភូមិ២​ សង្កាត់ទំនប់ទឹក​ ខ័ណ្ឌចំការមន​ រាជធានីភ្នំពេញ​ ជនសង្ស័យមា​ន​ឈ្មោះ​ដូចខាងក្រោម​ ៖
១-ឈ្មោះ​ អ៊ុំ គឹមធឿន​ ជាប្តី​ មានអាយុ​ ៥១ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរនេសាទ
២-ឈ្មោះ​ ឡុង រីណា​ ជាប្រពន្ធ​ មានអាយុ​ ៥២ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរមេផ្ទះ។

គួរបញ្ជាក់ថាមុខសញ្ញាសង្ស័យពីរនាក់ប្តីប្រពន្ធ​ បាននៅចាំដីឲ្យឈ្មោះ​ លឹម មុំ នៅចំណុចដីស្រែបង្គារ​ ស្ថិតនៅភូមិ១​ ឃុំពាមក្រសោប​ ស្រុកមណ្ឌលសីមា​ ខេត្តកោះកុង លុះដល់ម្ចាស់ដីឈប់ឲ្យ​ចាំ​ ឲ្យរុះរើផ្ទះ​ និងសម្ភារចាកចេញ​ គាត់មិនព្រមចេញ​ បើចេញលុះត្រា​តែ​ម្ចាស់ដីឲ្យលុយគាត់ចំនួន​ ២៥,០០០$​ (ពីម៉ឺនប្រាំពាន់ដុល្លារ) ដោយម្ចាស់​ដី​ ថាពួកគាត់ទាំង​ពីររស់នៅចាំដី​ នេះយូរហើយ​ និងបានចិញ្ចឹមក្តាម​-ត្រីមិនទាន់ធំ​ ពួកគាត់​តែងតែចាប់លក់អស់។

បច្ចុប្បន្ន​កម្លាំង​ជំនាញ​យេីង​ បាន​បំពេញសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត​ ចាត់ការបន្តតាមនីតិវិធី៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ