សមត្ថកិច្ច ចុះពិនិត្យកន្លែងកកស្ទះ និងជួយសម្រួលចរាចរណ៍ នៅផ្លូវជាតិលេខ៧ ដែលកំពុងជួសជុល ពីគល់ស្ពានមាត់ឃ្មួង

0
ត្បូងឃ្មុំ៖ នៅព្រលប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានអញ្ជើញដឹកនាំកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ចុះពិនិត្យកន្លែងកកស្ទះ និងជួយសម្រួលចរាចរណ៍ នៅផ្លូវជាតិលេខ៧ ដែលកំពុងជួសជុល ពីគល់ស្ពានមាត់ឃ្មួង ទៅគល់ស្ពានគីហ្សូណាត្រើយខាងលិច ។ សូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងបើកបរដោយចេះយោគយល់ អធ្យាស្រ័យឲ្យគ្នាទៅវិញទៅមក ៕

 

ប្រភព៖ ការិយាល័យផ្សព្វផ្សាយអប់រំ ខេត្តត្បូងឃ្មុំ