សមត្ថកិច្ចចាប់បានជនសង្ស័យ ២នាក់ លួចក្របី ៤ក្បាល

0

កំពង់ឆ្នាំង៖ នៅវេលាម៉ោង ០១និង៣០ នាទីរំលងអាធ្រាត្រ ចូលថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកទឹកផុស បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ក្នុងករណី អំពើលួចក្របី ចំនួន០៤ក្បាល ញីចំនួន០៣ក្បាល និងកូនឈ្មោល ចំនួន០១ ក្បាល បានដឹកទៅឡើងរថយន្ត នៅចំនុច ព្រែកជីក ស្ថិតក្នុងភូមិអញ្ចាញ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ជនសង្ស័យទាំង០២នាក់មានឈ្មោះ ម៉េន បាវ ភេទប្រុស អាយុ៣១ឆ្នាំ និងម្នាក់ទៀតឈ្មោះ ឈន ដានឹត ភេទប្រុស អាយុ២៧ឆ្នាំ។

ជនសង្ស័យ ទាំង០២នាក់ រស់នៅ ភូមិអណ្តូងតាជោ ឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។ វត្ថុតាងរួមមាន រថយន្តសាំងយ៉ុង០១គ្រឿង (កែឆ្នៃ) ក្របី ០៤ ក្បាល។ បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកម្លាំងជំនាញស្រុក កសាងសំណុំរឿងបញ្ជូនមកកាន់ការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនិតិវិធី៕

 

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង