ឃាត់ម៉ូតូ ៧គ្រឿង និងម្ចាស់ ៧នាក់ ព្រោះតែបញ្ហានេះ

0
ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាជាប្រចាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២០:៣០នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ នៃអធិការដ្ឋាននគរបាលឫស្សីកែវ បានធ្វើការបង្រ្កាបនិងឃាត់ចាប់ម៉ូតូ​កែ​ច្នៃ​បំពង់​ស៊ី​ម៉ាំង​ប្រែ​នខុសបច្ចេកទេស (បំពង់ស្រីនិងកែ) បំពង់​សំឡេង ​បង្ក​​ឲ្យមានការរំខានដល់អ្នកដទៃ និងធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់​សាធារណៈ​ ម៉ូតូចំនួន០៩គ្រឿង និងរថយន្តមួយគ្រឿង ខណៈកម្លាំងធ្វើការល្បាតពួនស្ទាក់ក្នុងមូលដ្ឋាន។
១- ម៉ូតូម៉ាកBiGB0Y (បិតបូយ) ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១II៤៧៥៧ បើកបរដោយឈ្មោះហ៊ន ហេង ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិធំត្បូងពញាពន់សែនសុខភ្នំពេញ។
២- ម៉ូតូម៉ាកCBR600 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ១CE៥០៤៨ បើកបរដោយឈ្មោះឃួន សេរី ភេទប្រុស អាយុ៣០ឆ្នាំ។
៣- ម៉ូតូម៉ាកហុងដាខ្លិច (Honda Click) ពណ៌ស ពាក់ផ្លាកលេខលេខpp១HZ៥៧១៩ បើកបរដោយឈ្មោះលី កុសលភេទប្រុស អាយុ២៥ឆ្នាំ។
៤- ម៉ូតូC១២៥ (ហុងដាឌ្រីម) ពណ៌ខ្មៅ ពាក់ផ្លាកលេខក្រចេះ១A៦៨៥២ បើកបរដោយឈ្មោះឆៃ ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំ។
៥- ម៉ូតូម៉ាកបិតបូយ (BiGBOY) ពណ៌សលាយទឹកក្រូច ផ្លាកលេខគ្មាន បើកបរដោយឈ្មោះចាន់រីដាស្វណ្ណរត្ន ភេទប្រុស អាយុ២៣ឆ្នាំ។
៦- ម៉ូតូបិតបូយ (BiGBOy) ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ១K៦៣៨៧ បើកបរដោយឈ្មោះកៅឡាយហេង ភេទប្រុស អាយុ ២១ឆ្នាំ។
៧- ម៉ូតូម៉ាកMSX ពណ៌ស ពាក់ផ្លាកលេភ្នំពេញ1Gp៤៩៨៦ បើកបរដោយឈ្មោះជុំវ៉ាន់ថៃ ភេទប្រុសអាយុ ១៥ឆ្នាំ។
៨- ម៉ូតូម៉ាកកាវ៉ាសាគីសិត 1,000 ពណ៌ទឹកក្រូច ពាក់ផ្លាកលេខភ្នំពេញ1GC៩៣៣៣ បើកបរដោយឈ្មោះមាសលាងហេង ភេទប្រុស អាយុ២១ឆ្នាំ។
៩-រថយន្តម៉ាកJAGuARSTypE ពណ៌បៃតង ពាក់ផ្លាកលេខភ្នំពេញ២z៤៧៨៩ បើកបរដោយឈ្មោះអុឹមឆាយ៉ា ភេទប្រុស អាយុ៣១ឆ្នាំ។
បច្ចុប្បន្នម៉ូតូ និងរថយន្តខាងលើ កម្លាំងជំនាញបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេះទី១ ដើម្បីធ្វើ​ការណែនាំអប់រំ ធ្វើកិច្ចសន្យា និងផាកពិន័យតាមច្បាប់ ជាមួយម្ចាស់យានយន្ត៕

 

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ