ចាប់ខ្លួនជនសង្ស័យឆក់ទូរស័ព្ទ ពីនារីម្នាក់ជនជាតិរុស្សុី

0

ភ្នំពេញ៖ ករណី​ ឆក់ទូរស័ព្ទ​ កាលពីថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០២២​ ទៅលេីស្រ្តីជនជាតិរុស្សី​ បានសម្រេច​ ត្រង់ចំណុចកែងទូតរុស្សី​ សង្កាត់ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ត្រូវបានការិយាល័យព្រហ្មទណ្ឌតម្រិតស្រាល​ នៃ​ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​ បង្រ្កាបបាន ។

ប្រតិបត្តិការនេះធ្វើឡើងក្រោមការណែនាំផ្ទាល់ពីឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញបញ្ជាដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

 

ក្រោយទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់ លោកឧត្តមសេនីយ៍ត្រី​ ប៊ុត​ វណ្ណារដ្ឋ​ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ​​ បានដឹកនាំកម្លាំងដោយផ្ទាល់​ ហេីយធ្វេីការស្រាវជ្រាវនឹងបេីក​ការស៊េីបអង្កេត​កំណត់មុខសញ្ញា ឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់នៅថ្ងៃទី៣០​ ខែតុលា​ ឆ្នាំ២០២២​ ត្រង់ចំណុចផ្លូវ​លេខ១៨៤ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ​ ដែលបានធ្វេីសកម្មភាពឆក់ទូរស័ព្ទពីនារីម្នាក់(ជនជាតិរុស្សុី)​កំពុងដេីរបានសំរេចកាលពីថ្ងៃទី២៤ខែតុលាឆ្នាំ២០២២វេលាម៉ោង១០៖៥៥នាទីនៅផ្លូវសុធារស​កែងផ្លូវរដ្ឋសភា​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ។

 

ក្រោយពី​បាន​ធ្វេីការសាកសួរជនសង្ស័យឈ្មោះ​ វ៉ា​ មករាភេទប្រុស​ អាយុ២២ឆ្នាំ​ ជនជាតិខ្មែរ ​រួចមក​ ជនសង្ស័យខាងលេី​ បានសារភាពថា​ ពិតជាបានធ្វេីសកម្មភាពឆក់ទូរស័ព្ទ​ ពីស្រ្តីជនជាតិរុស្សី​ កាលពីថ្ងៃទី២៤​ ខែតុលា​ ឆ្នាំ២០២២​ ពិតប្រាកដមែន​ ​ ។ បច្ចុប្បន្នជនសង្ស័យខាងលេី​ ការិយាល័យកំពុង​ កសាងសំណុំរឿង បញ្ជូន​ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញដំបូង៕

 

ប្រភព៖ កងម៉ូតូប្រដេញនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ