ផ្ទុះបំពង់ហ្គាសបណ្តាលអោយឆេះតូបអីវ៉ាន់ និងមនុស្ស ២នាក់របួស

0
មណ្ឌល​គិរី​៖ ថ្ងៃអង្គារ ៨ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ពស ២៥៦៦​ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០៧:៣០​ នាទីព្រឹក​ មានករណី​អគ្គិភ័យ​ភ្លើងឆេះតូបចំនួន០១ខ្នងចំនុច​ (ក្របីងាប់)​ ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី​ ម្ចាស់ផ្ទះឈ្មោះ​ គ្រីម អុីសារ ភេទ​ ប្រុស​ អាយុ​ ៤៩​ ឆ្នាំ​ ជនជាតិចាម និងប្រពន្ធឈ្មោះ​ អែល ម៉ៃ អាយុ​ ៤៥​ ឆ្នាំ​ ជនជាតិចាម​ មានទីលំនៅ​ ភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
មូលហេតុបណ្តាល​មក​ពី​ផ្ទុះបំពង់ហ្គាសបណ្តាលឲ្យឆេះតូបលក់អីវ៉ាន់ចាបហួយ០១ខ្នងទំហំ​ ទទឹង៥ម៉ែត្រ​ បណ្តោយ​៧ម៉ែត្រ​ សង់អំពីឈេីប្រក់សង្ហ័សី ដោយមានស្តុកបំពង់ហ្គាសនៅក្នុងតូប និងបណ្តាលឲ្យរងរបួសមនុស្សចំនួន០២នាក់ដូច​ខាង​ក្រោម​៖
១.​ ឈ្មោះ​ គ្រីម អុីសារ ភេទ​ ប្រុស​ ៤៩​ ឆ្នាំ​ ជនជាតិចាម ត្រូវជាម្ចាស់ផ្ទះរងបួស​ (ធ្ងន់)​ ។
២.​ ឈ្មោះ​ អុីសារ នីរ៉ា ភេទ​ ស្រី​ អាយុ​ ១៣​ ឆ្នាំ​ ត្រូវជាកូនរបស់ម្ចាស់ផ្ទះ​ ។
+​ សម្ភារៈខូចខាតទាំងស្រុងរួមមាន៖
-​ អីវ៉ាន់ចាបហួយមួយចំនួន
-​ គ្រឿងសង្ហារឹមតុបាយ​ ០១​ ឈុត (ប្រភេទសុក្រំ)
-​ ខ្សែភ្លេីងអគ្គីសនី​ ០១​ ខ្សែ
-​ ម៉ូទរ័បញ្ចូលហ្គាសចំនួន​ ០១
-​ ទូរទឹកកកចំនួន​ ០១
-​ ទូរសព្ទ័ចំនួន​ ០២​ គ្រឿង
-​ ប្រាក់រៀលចំនួន​ ០៦​ លានរៀល
-​ បំពង់ហ្គាសធំវែងចំណុះ៤៨គីឡូ​ ចំ​នួន​ ០៤
-​ បំពង់ហ្គាសធំខ្លីចំណុះ១៣គីឡូចំនួន​ ១៣​ ធុង
-​ កំប៉ុងហ្គាសតូចចំនួន១០០កំប៉ុង។
+​ ចំណែកជនរងគ្រោះទាំង០២នាក់ខាងលេីត្រូវបានបញ្ចូនយកទៅសង្គ្រោះនៅឯមន្ទីពេទ្យ រាជធានីភ្នំពេញ។
+​ ករណីខាងលើនេះរថយន្តអគ្គិភ័យចេញទៅសង្គ្រោះពុំទាន់ពេលវេលាទេ មូលហេតុដោយសារស្ថានភាពផ្លូវឆ្ងាយដាច់ស្រយាល៕

 

ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ