តាកែវ៖ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តតាកែវត្រួតពិនិត្យទំនិញនៅតាមទីផ្សារស្ថិតនៅសង្កាត់រការក្រៅ ក្រុងដូនកែវ។ សកម្មភាពនៃការត្រួតពិនិត្យគឺដើម្បីស្វែងរកទំនិញមិនមានអនុលោមភាពដែលអាចប៉ះពាល់សុខភាពអ្នកប្រើប្រាស់ និងសុខុមាលភាពប្រជាពលរដ្ឋមិនមានស្ថេរភាពនៅក្នងសហគមន៍។ តាមលទ្ធផលត្រួតពិនិត្យគឺមានទំនិញខូចគុណភាពចំនួន ១០គីឡូក្រាមដែលមន្រ្តីជំនាញដកហូតបាន និងពិន័យទៅតាមនីតិវិធី។
ក្នុងថ្ងៃដដែលនេះផងដែរ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ សហការជាមួយក្រុមចំពោះកិច្ចអនឡាញ និងកម្មសិទ្ធិបញ្ញាបានចុះស្រាវជ្រាវ និងឆែកឆេរឃ្លាំងស្កុកនិងចែកចាយគ្រឿងអគ្គីសនីចំនួន ២ទីតាំង ដោយសង្ស័យថាមិនមានអនុលោមភាពទៅតាមបទប្បញ្ញតិ្តដែលមានចែង។ ជាលទ្ធផលមន្រ្តីជំនាញបានពិន័យអន្តរការណ៍ក្រោយរកឃើញថាមិនមានអនុលោមភាពតាមបទប្បញ្ញតិ្តជាធរមាន៕
ប្រភព៖ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ