បាត់ដំបង៖ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១និង១០នាទី ស្ថិតលើផ្លូវជាតិ៥៩ ក្នុងភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តនិងម៉ូតូ បណ្តាលអោយមនុស្ស០១នាក់ស្លាប់បាត់បង់ជីវិត។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ ហេង បារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ខាងលើនេះបង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៍ស ពាក់ស្លាក់លេខ តាកែវ 3A-1765 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ (បុករួចរត់គេចខ្លួន) រស់នៅភូមិពេជ្រចិន្ដា ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទិសដៅពីជើងទៅត្បូងស្របទិសគ្នាមកដល់ចំណុចកើតហេតុក៏ចតទុក ចោលត្រូវម៉ូតូ ០១គ្រឿង ម៉ាកហុងដាខ្លិច ពណ៍ខៀវ គ្មានពាក់ស្លាកលេខ បើកបរដោយឈ្មោះ សាន ភេទ ប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង បុកពីក្រោយបណ្តាលអោយស្លាប់។
ក្រោយកើតហេតុ កំលាំងជំនាញចរាចរណ៍ខេត្តសហការជាមួយសមត្ថកិច្ចជំនាញស្រុកបានចុះធ្វើការត្រួតពិនិត្យនិងវាស់វែង បានអោយដឹងថាមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តចតមិនដាក់សញ្ញា ចំនែកឯម៉ូតូបើកបរក្នុងលឿនទើបបណ្ដាលអោយបុករថយន្តពីក្រោយតែម្តង។
បច្ចុប្បន្ន នគរបាលជំនាញរួចដកហូតមធ្យោបាយបង្កទាំងពីរ គ្រឿងយកមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ដដើម្បីរង់ចាំដំណោះស្រាយតាមនីតីវិធី។ ចំពោះសាកសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុនិងប្រគល់ទៅក្រុមគ្រួសារសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ