លួចម៉ូតូបានហើយ!! ប៉ុន្តែគេចមុនផុតពីសមត្ថកិច្ចដដែរ

0
ព្រៃវែង៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ម៉ោង ១០:៤០នាទី មានករណី ចោរលួចម៉ូតូ ១គ្រឿង ម៉ាកហុងដាឌ្រីម ១២៥ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ ១CJ-៤០៥៥ ពីចំណុចវត្តឈើទាល ភូមិឈើទាល ឃុំឬស្សីស្រុក ស្រុកពាមជរ។ បន្ទាប់ពីទទួលព័ត៌មានភ្លាម អធិការដ្ឋាននគរបាលស្រុកព្រះស្តេច បានចាត់កំលាំងចេញល្បាតពួនស្ទាក់តាមគោលដៅ ឆ្លងកាត់។
លុះដល់ម៉ោង ១១:៣០នាទី កំលាំងយើង ស្ទាក់ឃាត់បានមុខសញ្ញាចោរចំនួន២នាក់ ដែលមានឈ្មោះ ថា រ័ត្ន ភេទប្រុស អាយុ ២៨ឆ្នាំ ស្រុកកំណើត ភូមិក្រាំងព្រៃផ្តៅ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ បច្ចុប្បន្ន ធ្វើកម្មករ ឡឥដ្ឋ នៅព្រែកអញ្ចាញ និងម្នាក់ទៀតឈ្មោះ រិន រាជ ភេទប្រុសអាយុ២១ឆ្នាំ ស្រុកកំណើត ភូមិជីប្រាយ ឃុំប្រាំយ៉ាម ស្រុកស្រីសន្ធ ខេត្តកំពង់ចាម បច្ចុប្បន្ន ធ្វើកម្មករ ឡឥដ្ឋ ជាមួយគ្នា ។ ខណៈពេលជនសង្ស័យកំពុងជិះម៉ូតូ ខាងលើ នៅតាមផ្លូវលំ ក្នុងភូមិសាស្ត្រភូមិតាម៉ៅ ឃុំរាធរ -បច្ចប្បន្ន មុខសញ្ញាជនសង្ស័យទាំង២ នាក់ប្រគល់ឲ្យអធិការដ្ឋាននគរបាលស្រុកពាមជរដើម្បើបន្តនិតិវិធី៕

 

ប្រភព៖ អធិការដ្ឋាននគរបាលស្រុកព្រះស្តេច