ឧបករណ៍កាច់សោរ.កម៉ូតូ និងគាស់ទ្វាបន្ទប់ទេណា! មិនមែនឧបករណ៍ជួសជុលរបស់ជាងទេ

0

កំពង់ធំ ៖ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២៣ និង១០នាទី កម្លាំងនគរបាលស្រុកសន្ទុក ធ្វើការត្រួតពិនិត្យអាវុធជាតិផ្ទុះ បានឃាត់ម៉ូតូ១គ្រឿង ម៉ាកខ្លិក ពណ៌សលាយខ្មៅ ស្លាកលេខ 1HC- 7019 និងជនសង្ស័យចំនួន ២នាក់ ដោយត្រួតពិនិត្យឃើញឧបករណ៍កាច់សោរម៉ូតូ និងដែកសម្រាប់ចាក់សោរបន្ទប់ ។

មន្រ្តីនគរបាលស្រុកសន្ទុក បានឱ្យដឹងថា ៖ ជនសង្ស័យចំនួន ២នាក់ ១-ឈ្មោះ ញឹប ចាន់លី ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅសង្កាត់កាកាម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ២-ឈ្មោះ កែវ ឌីវ៉ូ ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (មានសារធាតុញៀន) ។

ក្រោយពីបានសួរនាំបំភ្លឺជនសង្ស័យទាំងពីរ បានឆ្លើយថា ឧបករណ៍ទាំងនេះពួកខ្លួនដាក់ទុកសំរាប់គាស់បន្ទប់ និងកាច់សោរម៉ូតូ ។ បច្ចុប្បន្នមុខសញ្ញាទាំងពីរ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសន្ទុក ដេីម្បីកសាងសំនុំរឿងគាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ