ចូលលួចទូរសព័្ទដល់កន្លែងគេង! មានអីម្ចាស់គេភ្ញាក់ទាន់ ក៏ត្រូវ

0

កណ្ដាល ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ មានករណីប៉ុនប៉ងលួច (ទូរសព្ទ័)ចំណុចការដ្ឋានសំណង់ ភូមិលេខ ១ក សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល។ ជនសង្ស័យមានសារធាតុញៀនក្នុងទឹកនោម(+) ឈ្មោះ អាន ពុធ្ធបញ្ញា  ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន

កាលពីវេលាកើតហេតុខាងលើ ជនសង្ស័យបានធ្វើសកម្មភាពលួចចូលក្នុងការដ្ឋានសំណង់មួយកន្លែងខាងលើ ហើយបំរ៉ុងលួចយកទូរសព្ទ័០១គ្រឿងរបស់ជនរងគ្រោះដែលសាកថ្មទុកលើក្បាលដំណេក ពេលនោះជនរងគ្រោះក៏ភ្ញាក់ដឹងខ្លួនទាន់ ហើយស្រែកថាចោរៗ ផ្អើលអស់កម្មករសំណង់ដទៃទៀតនាំគ្នាចាប់ខ្លួនទុកប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ស្វាយរលំដើម្បីចាត់ការតាមនិតិវិធីតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការនគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួររួចកសាងសំណុំរឿងចាត់ការតមនិតិវិធី

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ