មួយក្រុមនឹងមិនត្រឹមតែប្រើប្រាស់ទេ ហើយក៏ជួញដូរផងដែរ

0

​កំពង់ចាម​ ៖​ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ លោក​ឧត្តមសេនីយ៍ទោ​ ឯម​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ចាម​ ដោយ​មានការ​ឯកភាព​ពី​លោក​ តូច​ ឧត្តម​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តកំពង់ចាម​ នៅ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០២២​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ រួម​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹង​ត្រង់​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី​ ជីវ​ សេង​រស់​ ស្នងការ​រង​ ទទួល​ផែនការ​ងារ​ប្រឆាំង​គ្រឿងញៀន​ បាន​បើក​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​ករណី​ ជួញដូរ​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​០១​ករណី​ ឃាត់ខ្លួន​ជនសង្ស័យ​សរុប​ចំនួន​១០​នាក់​ (​ប្រុស​)​ ។​

​ដកហូត​វត្ថុ​តាង​រួម​មាន​ ៖​ ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំ​ញៀន​ចំនួន​ ១០​កញ្ចប់​,​ ទូរស័ព្ទ​ដៃ​ចំនួន​ ១០​គ្រឿង​,​ សម្ភារ​:​វេច​ខ្ចប់​ថ្នាំ​ញៀន​មួយ​ចំនួន​ និង​ជញ្ជីង​អេ​ឡិច​ត្រូ​និ​ច​ចំនួន​ ០១​គ្រឿង​ ។​ ករណីនេះ ជនសង្ស័យ រួមនឹងវត្ថុតាង កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនអនុវត្តបន្តតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងដ្ឋាននគរបាលជាតិ