បែនដឹកដី បើកជ្រុលបុកចូលផ្ទះប្រជាពលរដ្ឋ

0
កំពង់ស្ពឺ៖ រថយន្តបែនដឹកដី​មួយគ្រឿងជ្រុលបុកចូលរបងផ្ទះប្រជាពលរដ្ឋ កាលពីម៉ោងជាង១២ថ្ងៃត្រងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ តាមផ្លូវលេខ១៤៣ ត្រង់ចំណុចភូមិត្រពាំងស្រង់ ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បណ្តាលឲ្យមនុស្ស២​នាក់រងរបួស។
យោងតាមហ្វេសប៊ុក ផ្លូវការរបស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបញ្ជាក់ថារថយន្ត ម៉ាក HINO ពណ៌ស ពាក់ស្លាកលេខព្រះ​សីហនុ 3A-2312 (មិនទាន់ស្គាល់អត្តសញ្ញាណអ្នកបើកបរ ចុះរត់គេចក្រោយពេលកើតហេតុ) ។ បើតាមរបាយការណ៏ដដែលបញ្ជាក់ថា ជនរងគ្រោះជាស្ត្រី ក្នុងនោះម្នាក់ត្រូវរថយន្តនេះប៉ះពេលឈរលើចិញ្ចើមផ្លូវ និងម្នាក់ទៀតត្រូវរថយន្តនេះប៉ះពេលជនរងគ្រោះជិះអង្រឹងក្នុងរបងផ្ទះ បន្ទាប់ពីរថយន្តបុកចូលរបងផ្ទះ។ សមត្ថកិច្ច​នគរបាល​ចរាចរ​ណ៍​បានចុះអន្តរាគមន៌ សង្រ្គោះជនរងគ្រោះ​នាំមកមន្ទីរ​ពេទ្យ និងបន្តដោះស្រាយតាមនិតិវិធី៕

 

ប្រភព៖ Huy Bunleng News