ប្រើប្រាស់ទឹកអស់ ១៩ឡាន ទើបអាចពន្លត់អគ្គីភ័យនេះបាន

0

ភ្នំពេះញ៖ អគ្គិភ័យបានឆាបឆេះផ្ទះ​ មួយកន្លែង ដែលហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​ ១៦និង០០នាទី ថ្ងៃសុក្រ ១១រោច ខែអស្សុជ​ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២១​ ខែតុលា​ ឆ្នាំ២០២២ ដែលសិ្ថតនៅចំណុចផ្ទះលេខ១៧២​ ផ្លូវលេខ៦៣​ កែងផ្លូវ២៨២​ ភូមិ៥ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង​ រាជធានីភ្នំពេញ។

ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះ​ កម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វេីការស្រាវជ្រាវ​ នឹងធ្វើឲ្យខូចខាតឆេះផ្ទះអស់ទាំងស្រុង​ ទំហំ​ ១២ម៉ែត្រ​ គុណ​ ២០ម៉ែត្រ​ នឹងពុំបណ្តាលឲ្យឆាបឆេះរាលដាលដល់អ្នកក្បែរខាងឡេីយ។ នៅវេលាម៉ោង​ ១៧និង០០នាទីនាថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន​ ១៩គ្រឿង ប្រេីប្រាស់ទឹកអស់ ១៩ឡាន ស្មើរនឹង ៧៦ម៉ែត្រគូប, រថយន្តជំនួយមកពីរថយន្តរបស់ក្រុមហ៊ុន​ OCICO ទីក្រុងកោះពេជ្រ ចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់​ ០៣ឡាន​ ស្មេីរនឹង​ ១២ម៉ែត្រគូប​,​ រថយន្តទីក្រុង​ កោះនរា​ ចំនួន​ ០១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០១ឡាន​ ស្មេីរនឹង​ ០៤ម៉ែត្រគូប​,​ រថយន្តផ្សារទំនេីប​ អូឡាំព្យា​ ចំនួន​ ០២គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០២ឡាន​ ស្មេីរនឹង​ ០៨ម៉ែត្រគូប​ និងរថយន្តក្រុមហ៊ុន​ ស្រាបៀរកម្ពុជា​ ចំនួន​ ០១គ្រឿង​ ប្រេីប្រាស់ទឹកអស់​ ០១ឡាន​ ស្មេីរនឹង​ ០៦ម៉ែត្រគូប​៕

 

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ