កណ្ដាល៖ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ម៉ោង០៧និង០០នាទីមានករណីអំពើលួច(ទូរសព្ទ័)ចំណុចផ្ទះជួលរបស់ជនរងគ្រោះ ភូមិកំពង់សំណាញ់ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យឈ្មោះ រុំ បូរ៉ា ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើត ភូមិបឹងរាច់ ឃុំអង្គរទ្រេត ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ស្នាក់នៅមិនពិតប្រាកដ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។ វត្ថុតាងចាប់យកទូរសព្ទ័០១គ្រឿងម៉ាកViVO ពណ៏ផ្ទៃមេឃ (របស់ជនរងគ្រោះយកបានមកវិញ)។
កាលពីវេលាកើតហេតុខាងលើ នៅពេលជនរងគ្រោះកំពុងជាប់រវល់លក់ដូរ ពេលនោះក៏ស្រាប់តែឃើញជនសង្ស័យដើរមកដល់កន្លែងគាត់ ហើយធ្វើជារកទិញបាយហូប ឆ្លៀតពេលជនរងគ្រោះកំពុងជាប់រវល់ ក៏ស្រាប់តែជនសង្ស័យបានលួចទូរសព្ទ័របស់ជនរងគ្រោះ០១គ្រឿងម៉ាកViVo ដែលបានសាកថ្មទុកលើតុ ហើយយករត់គេចខ្លួនបាត់ទៅ ។ លុះមកដល់ថ្ងៃទី២០ខែតុលាឆ្នាំ២០២២ ទើបជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍កំពង់សំណាញ់ឲ្យជួយស្រាវជ្រាវស្វែងរកជនសង្ស័យ រហូតឃាត់ខ្លួនជនសង្ស័យព្រមទាំងវត្ថុតាងបានមកវិញ យកមកសាកសួរនៅប៉ុស្តិ៍និងបញ្ជូនបន្តរទៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនិតិវិធីតែម្តង៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ