ភ្នំពេញ៖ នៅម៉ោងប្រមាន ៨ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចផ្លូវ៦០ម៉ែត្រ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ក្នុងនោះម៉ូតូ ២គ្រឿងបានបុកគ្នាយ៉ាងពេញទំហឹង បណ្តាលអោយបុរសម្នាក់រងរពយសយ៉ាងធ្ងន់ នឹងត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ដោយឡែកម៉ូតូទាំង ២គ្រឿងមានមួយគ្រឿងម៉ាក Honda Cube ពាក់ស្លាកលេខភ្នំពេញ ១AB-៧៦០២ នឹងមួយគ្រឿងទៀតម៉ាក Scoopy ពាក់ស្លាកលេខភ្នំពេ្ ១HB-០៥០៤៕