សមត្ថកិច្ចចុះបង្ក្រាប់ទីតាំងបក្សីកីឡា ឃាត់ខ្លួនមនុស្សបាន ៣នាក់ និងបក្សី ២ក្បាល

0

ស្វាយរៀង៖ នៅវេលាម៉ោង ១២:៣០ នាទីថ្ងៃត្រង់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ក្រោយពីទទួលបានព័ត៌មានថាមានការលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់) ០១ទីតាំង ស្ថិតនៅក្នុងភូមិបាសាក់ ឃុំបាសាក់ ស្រុកស្វាយជ្រំ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបាសាក់ និងកម្លាំងប្រជាការពារ បានចុះបង្ក្រាបករណីលួចលេងល្បែងខាងលើភ្លាមៗ។

ជាលទ្ធផលសមត្ថកិច្ចយើងធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០៣នាក់ ប្រុស ព្រមទាំងដកហូតវត្ថុតាងរួមមាន រថយន្ត ០១គ្រឿង, ម៉ូតូ ០៥គ្រឿង និងមាន់ជល់ចំនួន ០២ក្បាល។ ជនសង្ស័យ រួមនឹងវត្ថុតាងបានកសាងសំណុំរឿងចាត់ការតាមច្បាប់៕

 

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង