សាហាវណាស់!! បើករថយន្តទំនើប ២គ្រឿង ទៅបាញ់រះជាច្រើនគ្រាប់ចូលក្នុងអគារមួយកន្លែង

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ២:៤០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ មានករណីបាញ់រះមួយបានកើតឡើងនៅចំនុចអគារ​ The Sky Line Tower។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានជនសង្ស័យមួយក្រុមជិះរថយន្តទំនើប ២គ្រឿងម៉ាក Alpard និង Ford មិនចាំស្លាកលេខ បានដកកាំភ្លើងបាញ់រះទៅលើខ្លោងទ្វារអគារ The Sky Line Tower ហើយក៏បានបើករត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើការចុះទៅកាន់កន្លែងកើហេតុ ដើម្បីធ្វើការស្រាវជ្រាវ​ស្វែង​រក​មុខ​ជន​សង្ស័យ​ដែល​ប្រេី​ប្រាស់​អាវុធ​ខុស​ច្បាប់​ យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់​៕