ប្រទះឃើញសាកសពបុរសម្នាក់ ដែលលង់ទឹកស្រែស្លាប់

0

​បាត់ដំបង​ ៖​ នៅ​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៧​និង​៤០​នាទី​ នៅ​ចំណុច​ក្រុម​ទី​៤​ ភូមិ​ព្រៃ​ដំរី​ ឃុំ​ព្រៃតូច​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ មាន​ករណី​មនុស្ស​លង់ទឹក​ស្លាប់​ ។​ ជន​រង​គ្រោះ​ឈ្មោះ​ សាង​ សា​រ៉ា​យ​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​ដំរី​ ឃុំ​ព្រៃតូច​ ស្រុក​មោង​ឬ​ស្សី​ ខេត្តបាត់ដំបង​ ។​

​លោក​វរសេនីយ៍ឯក​ ស​ គឹ​ម​ឡុ​ង​ អធិការ​នគរបាល​ស្រុក​មោងឫស្សី​ បានអោយ​កម្លាំង​សមត្ថកិច្ច​ចុះ​ពិនិត្យ​ទីកន្លែង​ហេតុ​ និង​សាកសព​ ព្រមទាំង​សាកសួរ​បំភ្លឺ​សាក្សី​ជុំវិញ​កន្លែង​កើតហេតុ​ ក្រុមការងារ​បាន​ធ្វើការ​សន្និដ្ឋាន​បាន​ថា​ សព​ឈ្មោះ​ សាង​ សា​រ៉ា​យ​ នេះ​ពិតជា​ស្លាប់​ដោយសារ​លង់ទឹក​ពិតប្រាកដ​មែន​។​ ជន​រង​គ្រោះ​បាន​លង់ទឹក​ស្រែ​ស្លាប់​ ខណៈ​ទៅ​មើល​ស្រែ​តែ​ម្នាក់ឯង​។​ មូលហេតុ​ ជន​រង​គ្រោះ​មាន​ជំងឺ​តេតាណូស​ ទើប​បណ្តាល​ឲ្យ​ប្រកាច់​ចូល​ទឹក​ ។​ បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ