បើករថយន្តបុកទ្រូងផ្លូវហើយព្យាយាមបើករត់ រហូតទៅបុកនឹងម៉ូតូមួយគ្រឿងទៀត

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ៩:៤០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចផ្លូវ​១០៥កា​ សង្កាត់​កាកាប​ទី​១​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ។

ដោយក្នុងនោះរថយន្ត​ម៉ាក​ TACOMA ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ ២AZ-០៩៨៥ បានបើក​ប៉ះ​របាំង​ថ្ម​ពុះ​ចែក​ទ្រូង​ផ្លូវ​រួច​ ព្យាយាម​បើក​រត់​គេច​ខ្លួន​ រហូតទៅ​បុក​ជាមួយ​ម៉ូតូមួយគ្រឿង​បណ្ដាល​ឲ្យ​រងរបួស​ស្រាល​៕