រថយន្តបុកម៉ូតូ បណ្តាលអោយមានអ្នករបួសដល់ទៅ ៣នាក់

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ១០:២០នាទីយប់ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ មានករណីគ្រោះថ្នាកចរាចរណ៍មួយបានកើតឡើងនៅចំនុច​បណ្ដោយ​ផ្លូវ​បេតុង​(ឈូក​វ៉ា​២​)​ សង្កាត់​កាកាប​ទី​២​ ខណ្ឌ​ពោធិ៍​សែនជ័យ​ រាជធានីភ្នំពេញ​។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា មានរថយន្តស៊េរីទំនើបម៉ាក​HILUX RALLY REVO ពាក់ស្លាកលេខភ្នំពេញ ២BM-៥៨៥៥ បានបុក​ជា​មួយ​ម៉ូតូ​ Yamaha FZ ដែលពាក់ស្លាកលេខភ្នំពេញ ១CE-៨៣៩២ បណ្ដាល​ឲ្យ​បុរស​៣នាក់​រងរបួស​ធ្ងន់​ស្រាល​៕