ចាប់ខ្នោះ ព្រោះរពើសដៃចេញឆក់ កាបូបលុយគេ

0

ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១០​ ខែតុលា​​ ឆ្នាំ​២០២២ វេលា​ម៉ោង​១២ និង៣០នាទី​ ស្ថិត​នៅ​ភូមិ​ព្រៃ​ពពែល​ សង្កាត់​សំរោង​ក្រោម​ ខណ្ឌ​ពោធិ៍​សែនជ័យ​ កម្លាំង​ប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោង​ក្រោម​ ឃាត់​ខ្លួន​ជន​សង្ស័យម្នាក់ ពាក់ព័ន្ធករណីលួច​កាបូប​លុយ​ និង​ទូរស័ព្ទ​ ។ វត្ថុ​តាង​ដក​ហូត ៖​ កាបូប​លុយ​ ចំនួន​០១​ និង​ទូរស័ព្ទ​ដៃ​ ចំនួន​០១គ្រឿង​ ។

បច្ចុប្បន្នជនសង្ស័យ​ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវីធីច្បាប់ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ