នារីម្នាក់បើក KIA Morning រ៉េចង្កូត ទៅបុក PORSCHE ពីក្រោយ

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ ២:២០នាទីរំលង់អាធ្រាត្រឈានចូលថ្ងៃទី៩ ខែតុលា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយ​ផ្លូវ​៥១​ កែងផ្លូវ​១៧៤​ សង្កាត់​ផ្សារ​ថ្មី​ទី​៣​ ខណ្ឌ​ដូនពេញ​ រាជធានី​ភ្នំពេញ​។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅម៉ោងកើតហេតុខាងលើមាននារីម្នាក់បើករថយន្តម៉ាក KIA Morning ពាក់ស្លាកលេខភ្នំពេញ ២BQ-៧៥១៤ រ៉េចង្កូតទៅបុកនឹងរថយន្តស៊េរីទំនើបដែលចតស្ងៀម បណ្តាលអោយរងការខូចខាតផ្នែកខាងក្រោយយ៉ាងដំណំ។ រថយន្តខាងលើមានម៉ាក PORSCHE ពាក់ស្លាកលេខព្រះសីហនុ ២A- ៥១៦១៕