ពោធិ៍សាត់៖ កាលពីថ្ងៃព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១០និង៣០នាទីព្រឹក មានករណីជនសង្ស័យ០៤នាក់ បានធ្វើសកម្មភាពលួចឆក់ត្រី នៅចំណុចអូរកាទិន ស្ថិតនៅភូមិរលាប សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ១-ឈ្មោះ ផាត សំណាង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិតាកុយ សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។
២-ឈ្មោះ ក្រង អឿន ភេទប្រុស អាយុ៥២ឆ្នាំ រស់នៅភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់។
៣-ឈ្មោះ ខុម ស្រស់ ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិអូរថ្កូវ សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។៤-ឈ្មោះ មុត ភ័ណ្ឌ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិស្តុកស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ រួមនឹងវត្ថុតាង៖១-គោយន្តចំនួន០១គ្រឿង
២-ម៉ូតូចំនួន០៣គ្រឿង
៣-អាគុយចំនួន០៥គ្រឿង
៤-ដងឆក់ត្រីចំនួន០១។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ រង់ចាំការដោះស្រាយតាមនីតិវិធី៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ