ប្រទះឃើញសាកសពបុរសម្នាក់ សង្ស័យអំពើឃាត់កម្ម ព្រោះមានស្មាមរបួសពេញខ្លួន

0

កោះកុង ៖ នៅវេលាម៉ោង១៤:០០នាទីថ្ងៃទី ០៥ ខែតុលា ឆ្នាំ២០២២​ កម្លាំងអធិការដ្ឋានបានទទួលព័ត៌មានពីលោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិលថា មានមនុស្សស្លាប់នៅលើផ្លូវលំចូលចំការ ចំណុចខ្សាច់សរ ភូមិអូរជ្រៅ ឃុំបឹងព្រាវ ។ ក្រោយទទួលបានព័ត៌មានភ្លាមលោកវរសេនីយ៍ឯក ហួន នុន អធិការ ស្រុក បានបញ្ជាមកកម្លាំងជំនាញព្រហ្មទណ្ឌ​សហការជាមួយកម្លាំងជំនាញពិនិត្យវិភាគ,​ កម្លាំងប៉ុស្តិ៍រដ្ឋបាលបឹងព្រាវ និងគ្រូពេទ្យបង្អែកស្រុក។

ក្នុងកិច្ចប្រតិបត្តិការនៅជុំវិញទីកន្លែងកើតហេតុកម្លាំងប៉ុស្តិ៍បានធ្វើការព័ទ្ធជុំវិញទីកន្លែងកើតហេតុ នៃសាកសព បានឃើញសាកសព ឈ្មោះ ហុក សាង ភេទប្រុស អាយុ​៦៤ឆ្នាំ មុខរបរជាអ្នកចាំចំការ ស្បែកជើង០១គូរ របស់ជនរងគ្រោះ ។ តាមការពិនិត្យសាកសពមានស្នាមបែកផុងលលាដ៏ក្បាលចំនួន០១កន្លែងខាងក្រោយ, បែកថ្ពាល់ឆ្វេង០១កន្លែង និងរយៈដៃឆ្វេងប្រវែង០៥សម ជម្រៅ០,៥សម។

តាមការសន្និដ្ឋានជាការប្លន់យកម៉ូតូ និងសម្ភារដោយវាយជាមួយវត្ថុរឹង។ សម្ភារៈ​បាត់បងរួមមាន៖ ម៉ូតូមួយគ្រឿង (ហុងដាឌ្រីម សេ ១២៥ )សារីឆ្នាំ២០២២ ពាក់ស្លាកលេខ កំពត 1T- 6423 និងកាបូបដាក់លុយចំនួនមួយ។ ចំពោះសាកសពកម្លាំងជំនាញបានប្រគល់ជូនភរិយាឈ្មោះ តែម សុវណ្ណ ដើម្បីយកទៅធ្វើបុណ្យនៅខេត្តកំពត បច្ចប្បន្នកម្លាំងជំនាញកំពុងធ្វើការសាកសួរសាក្សីពាក់ព័ន្ធ និង ស្រាវជ្រាវបន្ត៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ