ភ្នំពេញ៖ បើយោងតាមការបញ្ជាក់របស់សមត្ថកិច្ចបានអោយដឹងថា ក្រោយការនិយាយដោះស្រាយគ្នាអស់រយៈពេលយ៉ាងយូរ ទើបម្ចាស់រថយន្តស៊េរីទំនើបខាងលើ សម្រេចចិត្តបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុដោយ មិនទាមទារសំណងអ្វីនោះទេ។ ដោយឡែកខាងភាគីម៉ូតូកង់បី បានធ្វើការសុំទោសម្ចាស់រថយន្តចំពោះកំហុសរបស់ខ្លួន និងបន្តអរគុណចំពោះទឹកចិត្តរបស់គាត់ផងដែរ។
កាលពីម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយផ្លូវលេខ១៧៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បណ្តាលអោយរថយន្តស៊េរីទំនើប Rolls-Royce មួយគ្រឿងរងការខូចខាតមួយចំហៀង។ ក្នុងនោះរថយន្ត Rolls-Royce ខាងលើមានពាក់ស្លាកលេខ ពោធិ៍សាត់ ២D-៧៧៧៧ ត្រូវបានម៉ូតូកង់បីដឹកឥវ៉ាន់បើកកៀរ អស់មួយចំហៀង ខណៈរថយន្តកំពុងចតស្ងៀម។ ក្រោយកើតហេតុភាគីទាំង២ បានធ្វើការចរចាគ្នា ប៉ុន្តែនៅមិនទាន់ដឹងថាមានដំណោះស្រាយយ៉ាងណានោះទេ៕