ចប់ហើយ!! ម៉ូតូកង់បី កៀរ Rolls-Royce ខ្ទេចអស់មួយចំហៀង

0

ភ្នំពេញ៖ កាលពីម៉ោងប្រមាណ១២ថ្ងៃត្រង់ ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំនុចបណ្ដោយផ្លូវលេខ១៧៣ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ បណ្តាលអោយរថយន្តស៊េរីទំនើប Rolls-Royce មួយគ្រឿងរងការខូចខាតមួយចំហៀង។

បើតាមប្រភពពីកន្លែងកើតហេតុបានអោយដឹងថា រថយន្ត Rolls-Royce ខាងលើមានពាក់ស្លាកលេខ ពោធិ៍សាត់ ២D-៧៧៧៧ ត្រូវបានម៉ូតូកង់បីដឹកឥវ៉ាន់បើកកៀរ អស់មួយចំហៀង ខណៈរថយន្តកំពុងចតស្ងៀម។ ក្រោយកើតហេតុភាគីទាំង២ បានធ្វើការចរចាគ្នា ប៉ុន្តែនៅមិនទាន់ដឹងថាមានដំណោះស្រាយយ៉ាងណានោះទេ៕