កំពង់ឆ្នាំ៖ នៅថ្ងៃចន្ទ ទី០៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២០និង១៥នាទី យប់មានភ្លៀង ខ្យល់កន្ត្រាក់បោកបក់យ៉ាងខ្លាំង បណ្តាលឲ្យបាក់រលំ របើកដំបូល ផ្ទះប្រជាពលរដ្ឋ ចំនួន០៦ខ្នង និងរបើកដំបូលសាលារៀន នៅស្រុកជលគិរី ខេត្តកំពង់ឆ្នាំ។
១/ឈ្មោះ អ៊ុន ផល្លា អាយុ៥៩ឆ្នាំ សញ្ជាតិខ្មែរ ប្រពន្ធឈ្មោះ ផាត់ ខន អាយុ ៤៧ឆ្នាំ បាក់រលំក្នុងទឹក ។
២/ឈ្មោះ ទុយ សំណាង ភេទប្រុស អាយុ៧៣ឆ្នាំ របើកដំបូលស័ង្គសី ។
៣/ ឈ្មោះឡន លីម ភេទប្រុស អាយុ ៣៥ឆ្នាំ របើកដំបូលស័ង្គសី ។
៤/ឈ្មោះ ផង់ សុភី ភេទប្រុស អាយុ២៧ ឆ្នាំ របើកដំបូលស័ង្កសី ។
៥/ឈ្មោះ ហោ សេងនឿន ភេទស្រី អាយុ ៥២ឆ្នាំរ បើកដំបូលស័ង្គសី។
៦/ឈ្មោះ សំរិត ស៊ត ភេទប្រុស អាយុ ៥៣ឆ្នាំ របើកដំបូលសុីប្រូ ។
និងសាលាបឋមសិក្សាភូមិគរជ្រុំ របើកដំបូលមួយចំហៀង ។
ក្នុងករណីខាងលើគឺមិនគ្រោះថ្នាក់ដល់មនុស្ស និងសត្វឡើយ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ