រថយន្ដដឹកសាំង TELA បើកគេចម៉ូតូ បុកចូលផ្ទះប្រជាពលរដ្ឋ

0

កំពង់ស្ពឺ​ ៖​ នៅថ្ងៃទី០៣​ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៥០នាទី នៅលើផ្លូវជាតិលេខ៥១ ចន្លោះគីឡូម៉ែត្រ២៥-២៦ ត្រង់ចំណុចភូមិស្តុកស្លាត ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានរថយន្ត ០១គ្រឿង ម៉ាក INTERNATIONAL ពណ៌ ស-លឿង-បៃ​ត​ង ពាក់ផ្លាកលេខភ្នំពេញ3B-6776 សណ្តោងសឺមី​រុឺម៉ក សុីទែនសាំងTELA​ ពាក់ផ្លាកលេខភ្នំពេញ 4A-4644 បើកបរក្នុង​ទិសដៅ​ពីជើងទៅត្បូងលុះ​មក​ដល់​ចំណុច​ខាង​លើបានបើកគេចម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ (មិនចាំផ្លាកលេខ)​ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បានចាក់គួរេពេញផ្លូវពីមុខរថយន្ត ហើយរថយន្តនោះក៏បានគេចជ្រុលចូលទៅបុកសំយ៉ាបផ្ទះតែម្ដង ។

ក្នុងហេតុការណ៍ខាងលើនេះ ពុំបានបង្កគ្រោះថ្នាក់ដល់​អាយុ​ជីវិត​ ប្រជាពលរដ្ឋ​ជាម្ចាស់​ផ្ទះខាងលេី​ទេ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ