តប៉ៃលិន៖ ក្រោយពីភ្លៀងធ្លាក់យ៉ាងគំហុកមួយមេ ក្នុងកម្រិតពី ( ៥០,០មម ទៅ ៦៥.០មម ) ក្នុងស្រុកសាលាក្រៅ កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២២ ។ គិតត្រឹមវេលាថ្ងៃត្រង់នេះថ្ងៃទី៣ ខែតុលា ឆ្នាំ២០២២នេះ ជំនន់ទឹកភ្លៀងបានបង្កផលប៉ះពាល់ ដល់លំនៅដ្ឋានប្រជាពលរដ្ឋប្រមាណជាង ៧០ខ្នងផ្ទះ ( បន្តកើនឡើងទៀត ) ដីកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធមួយចំនួន ក្នុងស្រុកសាលាក្រៅ ។
ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅលើលំនៅដ្ឋានប្រជាពលរដ្ឋ ដំណាំកសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រ ដែលបង្កឡើងដោយជំនន់ទឹកភ្លៀង។ ទន្ទឹមនិងនោះមន្ទីរធនធានទឹក និងឧតុនិយមខេត្តប៉ៃលិន ក៏បានចាត់ចែងមន្ត្រីប្រចាំការតាមគោលដៅសំខាន់ៗ ដើម្បីតាមដានស្ថានភាពទឹក និងបានបើកទ្វារទឹកតាមសំណង់នានា ក្នុងគោលបំណងរំលួសទឹកចេញពីក្នុងអាង និងអូរនានា ទុកជាមុនផងដែរ ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម