បុរស​ម្នាក់​ដេក​ស្លាប់​លើ​គ្រែ​នៅ​ក្នុងផ្ទះ ដោយមិនដឹងមូលហេតុ

0

​បន្ទាយ​មាន​ជ័យ​ ៖​ បុរស​វ័យ​ចំណាស់​ម្នាក់​ដេក​ស្លាប់​ក្នុងផ្ទះ​ដោយ​គ្មាន​រណា​ដឹង​ ។​ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​០៨​ព្រឹក​ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២២​ នៅ​ភូមិ​កសិណ​ ឃុំ​ថ្មពួក​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​

​នគរបាល​ស្រុក​ថ្មពួក​បាន​ឲ្យ​ដឹង​ថា​ សព​ឈ្មោះ​ នូ​ ខាន់​ អតីត​យុទ្ធ​ជន​(​ហៅ​សៅ​ សាន​)​ ភេទ​ប្រុស​ មាន​ប្រពន្ធ​ ឈ្មោះ​ ណែម​ សារ​វឿ​ន​ អាយុ​៥៧​ឆ្នាំ​  គ្រួសារ​នេះ​រស់នៅ​ភូមិ​ កសិណ​ ឃុំ​ថ្មពួក​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​

​តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​គ្រួ​សារបាន​រៀបរាប់​ថា​  នៅ​វេលា​ម៉ោង​ប្រមាណ​០៦​ល្ងាច​ ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០២២​ ប្តី​របស់​គាត់​បាន​ហូប​បាយ​ជុំ​គ្នា​និង​កូន​ ពេល​ហូប​បាយ​រួច​គាត់​ក៏​បាន​ចូល​ដេក​នៅ​លើ​គ្រែ​ក្នុងផ្ទះ​មើល​ទូរ​សព្ទ​ធម្មតា​តែ​ម្នាក់ឯង​ រហូត​ដល់​ម៉ោង​០៥​ទាប​ភ្លឺ​ ។​ លុះ​នៅ​វេលា​ម៉ោង​០៨​ព្រឹក​ ថ្ងៃ​ទី​៣០​ ខែកញ្ញា​ ឆ្នាំ​២០២២​ គាត់​បាន​ឲ្យ​ចៅ​ទៅ​ដាស់​តា​ជូន​ចៅ​ទៅ​សាលារៀន​ តែ​ប្តី​មិន​ឆ្លើយ​តប​ ពេល​នោះ​ទើប​ដឹង​ថា​ប្តី​គាត់​បាន​ស្លាប់​ ។​

​នគរបាល​បាន​បញ្ជាក់​ថា​ ផ្អែក​តាម​ការ​បំភ្លឺ​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ បាន​បញ្ចា​ក់​អះអាង​ថា​ប្តី​របស់​ខ្លួន​មាន​ជំងឺ​ប្រចាំ​កាយ​ដូច​ជា​ក្រ​ពេះ​ ពោះវៀន​ ហើយ​លេបថ្នាំ​ជា​ប្រចាំ​ ដោយ​ពុំ​មាន​ប្រតិកម្ម​អ្វី​ឡើយ​ ។​បើ​ តាម​ការ​សន្និដ្ឋាន​របស់​គ្រូពេទ្យ​ការ​ស្លាប់​របស់​ឈ្មោះ​ នូ​ ខាន់​ អតីត​យុទ្ធ​ជន​(​ហៅ​សៅ​ សាន​)​ គឺ​ដោយសារ​ជំងឺ​គាំងបេះដូង​ ៕​

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ