អគ្គីភ័យឆាបឆេះ រោចក្រលីវតាន នៅខេត្តកំពង់ស្ពឺ

0

កំពង់ស្ពឺ៖ នៅថ្ងៃសុក្រ ទី៣០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង៤:២០នាទី មានករណីអគ្គិភ័យឆេះរោងចក្រ លីវតាន នៅចំណុចភូមិព្រៃកេះ ឃុំព្រៃវិហារ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ សំភារះខូចខាតរួម៖-ឆេះអាគា១ ខ្នង ទំហំ៩៥មx៥៤ម ធ្វើអំពីដែកប្រក់សង្គ័សី ។ ឆេះម៉ាស៊ីនដេចំនួន៣០០គ្រឿង។ ឆេះសម្ភារះជាច្រើនទៀត មិនទាន់ដឹងចំនួនច្បាស់ កំពុងសាកសួបន្ត ។ មូលហេតុកំពុងស្រាវជ្រាវ ។

ប្រើប្រាស់កម្លាំងរួម៦២នាក់រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង៖ កម្លាំងការិយាល័យនគរបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះចំនួន០៩នាក់ រថយន្តចំនួន០២គ្រឿង។ កម្លាំងកងពលតូចលេខ៧០ចំនួន១៧នាក់ រថយន្តចំនួន០៥គ្រឿង។កម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី ១៨នាក់ រថយន្តចំនួន០១គ្រឿង។

កម្លាំងអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ០៦នាក់រថយន្តចំនួន០១គ្រឿង។ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំងកក់ ខេត្តតាកែវ ចំនួន០៦នាក់រថយន្តចំនួន០១គ្រឿង។ កម្លាំងអធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ ០៦នាក់រថយន្តចំនួន០១គ្រឿង៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ