ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២នេះ មន្ទីរសាធារណការក្រុង ជួសជុលកន្លែងបាក់ស្រុត នៅមុខវត្តស្ទឹងមានជ័យ ផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បើពិនិត្យជាក់ស្តែង ទីតាំងបាក់ស្រុតនេះរូងនាគ ច្រោះដីមានជម្រៅ និងមានខ្សែកាបក្រោមដីច្រើន ខាងមន្ទីរសាធារណការកំពុងធ្វើការជួលជុល ដើម្បីសម្រួលដល់ការធ្វើចរាចរណ៍៕
ប្រភព៖ សាលាសង្កាត់ ស្ទឹងមានជ័យ



