ស្លាប់ភ្លាមៗ ក្រោយជិះម៉ូតូជ្រុល​ទៅ​បុក​បង្គោល​ធ្វើ​អំពី​ស៊ីម៉ងត៍

0

បន្ទាយ​មាន​ជ័យ​ ៖​ បុរស​វ័យ​ចំណាស់​ម្នាក់​បាន​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង​ត​ បន្ទាប់​ពី​បើក​ម៉ូតូ​ជ្រុល​ទៅ​បុក​បង្គោល​ធ្វើ​អំពី​ស៊ីម៉ងត៍​ដាក់​តាំង​រូប​សត្វ​កុក​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ​ ។​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្ក​ដោយ​ខ្លួនឯង​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៨​និង​១០​នាទី​ ថ្ងៃ​ទី​២១​ ខែកញ្ញា​ ឆ្នាំ​២០២២​ ត្រង់​ចំណុច​ផ្លូវកែង​ភ្នំ​ផ្គាំ​ ចម្ងាយ​ប្រហែល​ ១,៥០០​ម៉ែត្រ​ នៅ​ខាងកើត​ភូមិ​ផ្គាំ​ ឃុំ​ផ្គាំ​ ស្រុក​ស្វាយចេក​ ខេត្តបន្ទាយមានជ័យ​ ។​

​នគរបាល​ស្រុ​ស្វាយចេក​ បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ហឿ​ង​ ហាំ​  ភេទ​ប្រុស​ អាយុ​៥៥​ឆ្នាំ​ នៅ​ភូមិ​ថ្មី​កណ្តាល​  ឃុំ​ភូមិ​ថ្មី​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ បើកបរ​ ម៉ូតូ​ម៉ាក​ wave.​ស៊េរី​ឆ្នាំ​២០០១​ ពណ៌​ខ្មៅ​ (​គ្មាន​ស្លាក​លេខ​)​ ។​

​នគរបាល​បាន​បញ្ជាក់​ថា​៖​ នៅ​មុន​ពេល​កើត​ហេ​យុ​ជន​រង​គ្រោះ​បាន​បើកបរ​ម៉ូតូ​តែ​ម្នាក់ឯង​ទិស​ដៅ​ចេញពី​ភូមិ​យាង​ទៅ​ភូមិ​ថ្មី​ដែល​ខ្លួន​រស់នៅ​ ។​ ពេល​ដល់​ចំណុច​កើតហេតុ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​ស៊ីម៉ងត៍​ដែល​គេ​ដាក់​តាំង​រូប​សត្វ​កុក​ក្បែរផ្លូវ​ បណ្តាល​ឲ្យ​ដួល​ម៉ូតូ​បោក​ជន​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​ ។​

​នគរបាល​ក៏​បាន​បញ្ជាក់​ថា​ មូលហេតុ​អ្នកបើកបរ​ម៉ូតូ​ស្រ​វ៉ឹ​ង​បើកបរ​លឿន​ ។​ សព​ជន​រង​គ្រោះ​និង​សម្ភារ​:​ម៉ូតូ​ត្រូវ​បាន​គល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕​

ប្រភព​៖ អគ្គស្នងការដ្ឋាននគរបាលជាតិ