បន្ទាយមានជ័យ ៖ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១១និង០០នាទី ក្រុមការងារបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដឹកនាំដោយ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តបន្ទាយមានជ័យ សមាសភាពចូលរួមមាន ៖
១- លោក គាត់ ហ៊ុល អភិបាល នៃគណ:អភិបាលក្រុងប៉ោយប៉ែត
២- លោកវរសេនីយ៍ឯក គង់ ប៉េងលី ស្នងការរងជំនួយដឹកនាំការិយាល័យស៊ើបអង្កេត និង អនុវត្តន៍នីតិវិធី
៣- លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការ (ស្តីទី)ក្រុងប៉ោយប៉ែត
៤- លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត
៥- លោកវរសេនីយ៍ទោ សុខ ភក្តី អធិការរង ជំនួយការដឹកនាំផ្នែកគ្រប់គ្រងជនបរទេសនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត។
ក្រុមការងារចម្រុះខាងលើបានចុះបង្ក្រាបទីតាំង អនឡាញ ចំនួន ០១កន្លែង ស្ថិតនៅផ្ទះលេខ K ៣១ (បុរីដួងច័ន្ទ) ស្ថិតក្នុងភូមិ សាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានធ្វើការត្រួតពិនិត្យ ឃាត់ខ្លួន និងដកហូតវត្ថុតាង ដូចខាងក្រោម ៖
១- ឃាត់ខ្លួនមនុស្សចំនួន ០៩នាក់ ស្រី០២នាក់ ជនចិនចំនួន០៨នាក់ (ស្រី០១នាក់) ជនជាតិខ្មែរចំនួន ០១នាក់ (ស្រី)។
២- កំព្យូទ័រចំនួន ០៨ឈុត (នៅលើតុ) ៤ឈុត(អត់ប្រើ) សរុប ចំនួន ១២ឈុត។
៣- ទូរស័ព្ទដៃចំនួន ១៧គ្រឿង។
៤- លេបថបចំនួន ០២គឿង ។ ៥- អាយផេតចំនួន ០១គ្រឿង។
៦- ទូរដែកចំនួន ០៣។ ៧- រថយន្តចំនួន ០២គ្រឿង ម៉ាក: -ម៉ាកសេដេស (MERCEDES BENZ C៣០០) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២BV: ៧០៦៦ ផលិតឆ្នាំ ២០១៥ -ម៉ាក តូយ៉ូតា អាល់ផាត(TOYOTA ALPHARD) ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AX: ៧១៨៧ ផលិតឆ្នាំ ២០
បច្ចុប្បន្ន ជនសង្ស័យទាំង៩នាក់ ត្រូវបានយកមកធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីមានវិធានការបន្ត ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ