កម្ពស់ទឹកក្នុងអាងទំនប់ទឹកតាម៉ុក ឈានដល់កម្រិតប្រុងប្រយ័ត្ន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ

0

ឧត្តរមានជ័យ៖ កម្ពស់ទឹកក្នុងអាងទំនប់ទឹកតាម៉ុក ដែលស្ថិតនៅឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ នៅវេលាម៉ោង៦ព្រឹក នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២នេះ មានកម្ពស់ ៣,៩៧ម៉ែត្រ ដែលកម្រិតកម្ពស់ឲ្យមានការប្រុងប្រយ័ត្ន គឺ ៣,៨០ម៉ែត្រ និងកម្រិតកម្ពស់ប្រកាសអាសន្ន គឺ៤,៥០ម៉ែត្រ។ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងធនធានទឹក និងឧតុនិយម៕

ប្រភព៖​ ក្រសួងព័ត៌មាន