ចាប់បានជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចដែកគ្រឿងចាក់ច្រវ៉ាក់ម៉ាស៊ីនច្រូតស្រូវ

0

បាត់ដំបង ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៣និង១៥នាទីទៀបភ្លឺ ត្រង់ចំណុចក្រុមទី១០ ភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីលួច (ដែកគ្រឿងចាក់ច្រវ៉ាក់ម៉ាស៊ីនច្រូតស្រូវ) ០១លើក បង្កឡើងដោយជនសង្ស័យ ០១នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពចូលលំនៅដ្ឋានលួចយកដែករបស់ជនរងគ្រោះឈ្មោះ មិន ភាព ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ដោយបាត់បង់ដែកគ្រឿងអាត់ច្រវ៉ាក់ម៉ាស៊ីនច្រូតស្រូវចំនួន ២០ដុំ គ្រឿងប៊ូឡុងថ្មីចាស់មួយចំនួនធំ ។

នៅពេលកើតហេតុហើយជនរងគ្រោះដឹងថាមានសកម្មភាពលួចកើតឡើងក្នុងលំនៅដ្ឋានរបស់ខ្លួន ក៏បានរាយការណ៍ប្តឹងមកសមត្ថកិច្ចនគរបាលស្រុកថ្មគោល ដែលមានលោកវរសេនីយ៍ទោ សេង លុច ជាអធិការនគរបាលស្រុក ហើយដោយអនុវត្តតាមយបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ លោកអធិការបានដឹកនាំធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាបានរួចឈានដល់ការឃាត់ខ្លួនតែម្តងគឺឈ្មោះ ហាំ ពិសិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិបឹងព្រីង ឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបង ហើយធ្វើការដកហូតទ្រព្យសម្បត្តិខាងលើប្រគល់ជូនជនរងគ្រោះវិញ ។

បច្ចុប្បន្នជនសង័្សយបានឃាត់ខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំចាត់ការតាមនីតិវិធីច្បាប់ ៕

ប្រភព៖ អគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា