ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ក្រោយធ្វើសកម្មភាពឆក់ខ្សែក

0

ខេត្តកំពត ៖ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣ និង១០នាទី ក្រោមការចង្អុលបង្ហាញផ្ទាល់​ពីលោកឧត្តមសេនីយ៍ទោ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​​ ស្នងការនគរបាលខេត្ត​ កម្លាំងជំនាញ​ នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុកទឹកឈូ សហការជាមួយកម្លាំងនៃអធិការដ្ឋានក្រុងបូកគោ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣នាក់ ពាក់ព័ន្ធបទល្មើសឆក់ខ្សែក កើតឡើងនៅចំណុចភូមិកំពង់គ្រែង ឃុំកំពង់ក្រែង ស្រុកទឹកឈូ ។

មន្រ្តីនគរបាលស្រុកទឹកឈូ បានឱ្យដឹងថា ៖ ជនសង្ស័យចំនួន ០៣នាក់ ១-ឈ្មោះ សុប យូសុះ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ។ ២-ឈ្មោះ សាក់ ឌុលសារីម ភេទប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិត្រពាំងរពៅ សង្កាត់ព្រែកត្នោត ក្រុងបូកគោ ។ ៣-ឈ្មោះ សាយ ថង ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិកោះទន្សែ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ។

វត្ថុតាងដកហូតរួមមាន ៖

-ម៉ាកសងឌ្រីមC125 ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ2FB.2987
-ម៉ាកសង់ ពណ៌ស ស្លាកលេខព្រះសីហនុ 1l-1385 ជិះគ្នា ២នាក់

កម្លាំងនគរបាល បានស្ទាក់ឃាត់ខ្លួនបានជនសង្ស័យទាំង៣នាក់ នៅវេលាម៉ោង២១ និង០០នាទី នៃថ្ងៃខែឆ្នាំដដែល ។ បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំដើម្បីបន្តនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ