ម៉ូតូ ២គ្រឿងបុកគ្នា បណ្តាលអោយមនុស្ស ៣នាក់របួសធ្ងន់-ស្រាល

0

កោះកុង ៖ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១៣ និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងម៉ូតូ និងម៉ូតូ (បញ្រ្ចាស់ទិសគ្នា) បណ្តាលឱ្យរងរបួសមនុស្សចំនួន ៣នាក់ ធ្ងន់២នាក់ (ស្រី ១នាក់) ស្ថិតនៅភូមិវាលជើង ឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង ។

មន្រ្តីនគរបាលស្រុកស្រែអំបិល បានឱ្យដឹងថា ៖  ១-ម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ ស្លាកលេខព្រះសីហនុ 1H-8863 បើកបរដោយឈ្មោះផុន ហេង ភេទប្រុស អាយុ៣១ឆ្មាំ ជនជាតិខ្មែរ និងប្រពន្ធឈ្មោះសុខ ខែម អាយុ៣២ឆ្នាំនៅភូមិក្អោង ឃុំចំការហ្លួង ស្រុកកំពុងសិលា (ទិសដៅពីលិចទៅកើត) ២-ម៉ូតូម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខកោះកុង1B-4280 បើកបរដោយឈ្មោះ ចូច សំបូរ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រះអង្គរកែវ ឃុំដងពែងស្រុកស្រែអំបិល (ទិសដៅពីកើតទៅលិច) រងរបួសធ្ងន់ បាក់ជើងខាងស្ដាំ បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិល ។ មូលហេតុ ម៉ូតូម៉ាកសង់បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន រេចង្កូតចូលគន្លងផ្លូវ ខាងស្ដាំនៃម៉ូតូវ៉េវ បណ្តាលឱ្យគ្រោះថ្នាក់តែម្តង ។

បច្ចុប្បន្នម៉ូតូទាំងពីរគ្រឿង ផ្នែកជំនាញបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្រែអំបិល ដើម្បីធ្វើការសម្របសម្រួលតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ