បុរសម្នាក់! ត្រូវឃាតករពន្លឺបាញ់សម្លាប់ ដោយមិនដឹងខ្លួន

0

បាត់ដំបង​ ៖​ នៅ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៥​និង​៣៥​នាទី​ មុន​ពេល​មាន​ភ្លៀង​ធ្លាក់​មេឃ​ស្រទុំ​ មាន​ករណី​រន្ទះបាញ់​ បណ្ដាល​អោយ​ស្លាប់​ប្រជាពលរដ្ឋ​ចំនួន​ ០១​នាក់​ ត្រង់​ចំនុច​វាលស្រែ​ខាងកើត​ស្វាយ​ជួរ​ ស្ថិត​នៅ​ភូមិ​ចក​តូច​ ឃុំ​កកោះ​ ស្រុក​មោងឫស្សី​ ខេត្តបាត់ដំបង​ ។

​ជន​រង​គ្រោះ​ឈ្មោះ​ ធិ​ញ​ ធឿ​ត​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ រស់នៅ​ភូមិ​ចក​តូច​ ឃុំ​កកោះ​ ស្រុក​មោង​ឬ​ស្សី​ ខេត្តបាត់ដំបង​ ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ខណៈ​ពេល​ដែល​គាត់​កំពុង​ទៅ​មើល​គេ​ភ្ជួរ​ដីស្រែ​នៅ​ចំណុច​កើតហេតុ​ខាងលើ​ ។​

​ក្រោយ​ពី​ទទួល​បាន​ព​ត៌​មាន​ កម្លាំង​នគរបាល​ផ្នែក​ជំនាញ​សហការ​ជាមួយ​លោកគ្រូ​ពេទ្យ​ជំនាញ​ បាន​ចុះ​ត្រួតពិនិត្យ​និង​វិភាគ​ទីកន្លែង​កើតហេតុ​លេ​ី​ជន​រង​គ្រោះ​ឈ្មោះ​ ធិ​ញ​ ធឿ​ត​ ពិតជា​ត្រូវ​រន្ទះបាញ់​ស្លាប់​ពិតប្រាកដ​មែន​ ។​

​បច្ចុប្បន្ន​ សាកសព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ