ឧត្តរមានជ័យ៖ បរិមាណទឹកភ្លៀងដែលបានធ្លាក់នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ ក្នុងកម្រិត ៩០-១០០ មម នៅតំបន់អូរស្មាច់ ស្ថិតនៅសង្លាត់អូស្មាច់ ក្រុងសំរោង បានបង្កឲ្យមានជំនន់ទឹកភ្លៀងជន់លិចផ្លូវលំ និងលំនៅដ្ឋានប្រជាពលរដ្ឋមួយចំនួន ( បណ្ដាលមកពីស្ទះលូ ) តែពុំបង្កឲ្យមានផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ក្នុងរយៈពេល ៣ម៉ោងទៀតទឹកនឹងស្រកចុះវិញមកជាស្ថានភាពធម្មតាវិញហើយ៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម