សមត្ថកិច្ចឃាត់ខ្លួន ក្មេងទំនើងបាន ៣នាក់

0

ពោធិ៍សាត់៖ កាលពីថ្ងៃអង្គារទី៣០ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង២២និង៥០នាទី កម្លាំងអន្តរាគមន៍នៃអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ចុះល្បាតពេលយប់បង្រ្កាបនិងឃាត់ខ្លួនក្មេងទំនើងចំនួន០៣ នាក់ នៅចំណុចភ្លេីងស្តុបបំបែកលាច ស្ថិតនៅភូមិថ្នល់បំបែក សង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍របស់ អធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ បានឲ្យដឹងថាកម្លាំងអន្តរាគមន៍ចេញល្បាត ក្នុងភូមិសាស្រ្តបានប្រទះឃើញក្មេងទំនេីងជិះម៉ូតូចំនួន០១គ្រឿង មានគ្នាចំនួន០៣នាក់ ដោយក្នុងដៃមានកាន់ខ្សែក្រវ៉ាត់បម្រុងធ្វេីសកម្មភាពវាយទៅលេីអ្នកដទៃ ភ្លាមនោះកម្លាំងសមត្ថកិច្ចបានបង្ក្រាប និងឃាត់ខ្លួនក្មេងទំនើងចំនួន០៣នាក់៖ ទី១-ឈ្មោះ គួយ ចិត្រា្ត ភេទប្រុស អាយុ១៨ឆ្នាំ រស់ នៅភូមិអូរស្តៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(កាន់ខ្សែក្រវ៉ាត់១)។ទី២-ឈ្មោះ ឆន ឆៃនី ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិស្យា ឃុំស្យា ស្រុកកណ្តៀង ខេត្តពោធិ៍សាត់(កាន់ខ្សែក្រវ៉ាត់១)។ ទី៣-ឈ្មោះ ហៃ គង់ ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបង្គោល ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់(ជាអ្នក បេីកបរម៉ូតូ) នឹងដកហូតវត្ថុតាងរួមមាន៖ ១-ម៉ូតូចំនួន០១គ្រឿង,២-ខ្សែក្រវ៉ាត់ចំនួន០២ខ្សែ។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ន ​នៅអធិការដ្ឋាននគរបាលក្រុងពោធិ៍សាត់ ដើម្បីដោះស្រាយតាមនីតិវិធី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ