ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២២នេះ សមត្ថកិច្ចនគរបាលខណ្ឌដូនពេញ បានធ្វើការឃាត់ខ្លួនម្ចាស់ម៉ូតូ ដែលបានធ្វើការកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស បង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ។ ដោយក្នុងនោះសមត្ថកិច្ចបានអប់រំ និងអោយផ្លាស់ប្តូរស៊ីម៉ាំងហ្ស៊ីនវិញ ទើបអាចយកម៉ូតូត្រលប់ទៅផ្ទះវិញបាន៕

