ព្រះសីហនុ ៖ ដោយមានការដឹកនាំបញ្ជាពីសំណាក់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅវេលាម៉ោង១៥និង០០នាទីរសៀល ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ កម្លាំង អធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានឃាត់ខ្លួនជនសង្ស័យ០១នាក់ ឈ្មោះ ជា ស៊ីនឿន ភេទប្រុស អាយុ៣៥ឆ្នាំ ខណៈជនសង្ស័យកំពុងធ្វើសកម្មភាពលួចលុយតាមរថយន្ត នៅពេលកម្លាំងនគរបាល ល្បាតតាមដងផ្លូវឃើញក៏ឃាត់ខ្លួនតែម្ដង ។
ក្រោយពីការសាកសួរជនសង្ស័យ បានសារភាពថា ខ្លួនបានធ្វើសកម្មភាពបែបនេះចំនួន៤លើកមកហើយ ដោយលើកទី០១ ធ្វើនៅថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១និង៣០នាទី ។ -លើកទី០២ នៅថ្ងៃទីមិនចាំ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១ថ្ងៃត្រង់ ។ លើកទី០៣ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១១ថ្ងៃត្រង់ និងលើកទី០៤ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១៦:០០នាទី ។
បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានក្រុងព្រះសីហនុ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ