រកឃើញសាកសពបុរសម្នាក់ លង់ទឹកស្លាប់នៅអូរដោម

0

ពោធិ៍សាត់៖ កាលពីថ្ងៃអាទិត្យទី១៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨និង១០នាទី មានករណីបុរសម្នាក់បានលង់ទឹកអូរស្លាប់ កើតហេតុនៅចំណុច(អូរដោម)ស្ថិតនៅ ភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកានខេត្តពោធិ៍សាត់។

យោងតាមរបាយការណ៍ របស់អធិការដ្ឋាននគរបាលស្រុកបាកាន បានឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៨និង១៥នាទី បានទទួលព័ត៌មានពី លោកវរសេនីយ៍ត្រី សាន់ គឹមជា នាយប៉ុស្តិ៍នគរបាលអូរតាប៉ោង ថាមានករណីមនុស្សម្នាក់ លង់ទឹកស្លាប់ក្នុងទឹកអូរ (អូរដោម) ក្រោយទទួលបានព័ត៌មានភ្លាមនោះ កម្លាំងផ្នែកជំនាញពិនិត្យ វិភាគទីកន្លែងកើតហេតុ បានសហការជាមួយ កម្លាំងជំនាញបច្ចេកទេសវិទ្យាសាស្រ្ត និងគ្រូពេទ្យកោសល្យវិច្ច័យពេទ្យខេត្ត បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការពិនិត្យសាកសពមាន ឈ្មោះ តឹក ម៉ាល់ ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានកម្ពស់១.៧០ម៉ែត្រ សម្បុរ ខ្មៅស្រអែម ពាក់អាវយឺតដៃវែង ពណ៌ខ្មៅ ស្លៀកខោជើងខ្លី ពណ៌ខ្មៅសពអណ្ដែតផ្គាប់មុខក្បាលទៅទិសខាងជើង សពមានសភាពហើមនិងធំខ្លិន, ផ្នែកក្បាលគ្មានស្លាកស្នាម, ផ្នែកកមានសភាពរឹងគ្មានស្លាកស្នាម, ផ្នែកដងខ្លួន នៅត្រង់ចង្កេះផ្នែកខាងឆ្វេង មានស្នាមរលាតស្បែក, ផ្នែកអវៈយវៈ គ្មានស្លាកស្នាមប្រដាប់ភេទមានចេញទឹកកាម និងទ្វាលាមក គ្មានលាមក ។

យោងតាមការបំភ្លឺ ជំុវិញទីកន្លែងកើតហេតុ និងការពិនិត្យសាកសពជាមួយ គ្រូពេទ្យជំនាញ សន្និដ្ឋានបានថា -សពឈ្មោះ តឹក ម៉ាល់ ស្លាប់ដោយថប់ដង្ហើម (លង់ទឹក) ស្លាប់លើសពី២០ម៉ោង។

បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ច ធ្វើកំណត់ហេតុប្រគល់ឲ្យទៅឈ្មោះ សុខ តឹក ភេទប្រុស អាយុ៨៤ឆ្នាំ ជនជាតិខ្មែរ  ត្រូវជាឪពុកបង្កើត យកទៅធ្វើបុណ្យតាមប្រពៃណី៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ