កោះកុង៖ យោងតាមរបាយការណ៏ពីស្នងការដ្ឋានគរបាលខេត្តកោះកុងឲ្យដឹងថា កាលពីល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ មានហេតុការណ៏បាក់ដីនៅក្នុងរូងទី៣ របស់ក្រុមហ៊ុនវារីអគ្គិសនីតាទៃលេី នៅចំណុចស្ទឹងកែប ស្ថិតនៅឃុំតាទៃលើ ស្រុកថ្មបាំង បណ្តាលឲ្យជនរងគ្រោះចំនួន ០២ នាក់បានស្លាប់និង២នាក់ទៀតរងរបួស។ ជនរងគ្រោះរួម មានដូចខាងក្រោម ៖
១.ឈ្មោះ នី វណ្ណៈ ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិមេចាន់ ឃុំថ្មី ស្រុកកំពត ខេត្តកំពត (ស្លាប់)
២.ឈ្មោះ អ៊ុត ចាន់ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅភូមិក្តាត់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ (ស្លាប់)
៣.ឈ្មោះ ចេន ណាក់ ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិប៉ោឡោ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ (របួសធ្ងន់)
៤.ឈ្មោះ បៀន អាយ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅភូមិកណ្តាល ឃុំពាមរូង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង (របួសស្រាល) ។
ក្រោយកើតហេតុ អ្នករងរបួសបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំណែកសាកសពជនរងគ្រោះតម្កល់ទុកនៅវត្តថ្មបាំង ដើម្បីប្រគល់ជូនសាច់ញាតិទទួលយកធ្វើបុណ្យតាមប្រពៃណីយ៌៕
ប្រភព៖ Huy Bunleng News