មក​ដឹង​ស្ថានភាព​ទឹក​ទន្លេសេសាន និង​ស្រែក​ពក នៅ​ថ្ងៃ​ទី​១១ ខែសីហា​នេះ

0

រតនគិរី​៖ ដោយ​មាន​ភ្លៀង​ធ្លាក់​ជាប់​ៗ​គ្នា​រយ​:​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មកនេះ​គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២២ បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេស្រែពក​ហក់​ឡើង​លើស​កំពស់​ប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន ០.៣២​ម (​កំពស់​ទឹក​ប្រកាស​ឲ្យ​ប្រុ​ប្រយ័ត្ន ១២.៥០​ម​) ទឹកបាន​បង្ក​ជា​ជំនន់​ទឹកភ្លៀង​បាន​ជន់​លិច​សន្សឹម​ទៅ​លើ​ភូមិ​ចំនួន​១៤ ស្ថិត​ក្នុង​ឃុំ​សេ​ដា ឃុំ​កា​ឡែ​ង និង​ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់​។ ចំណែក​ទឹក​ទន្លេសេសាន បាន​វិល​មក​ស្ថានភាព​ប្រក្រតី​វិញ​ហើយ​។ គិត​ត្រឹម​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០២២​នេះ ៖

១- ទឹក​ទន្លេសេសាន ស្ថានីយ​កា​ចូ​ន ស្រុក​វើ​ន​សៃ (​កំពស់​ប្រកាស ៨.៥០​ម​)
– ព្រឹក​វេលា​ម៉ោង ៦:០០ = ៥.៣៥​ម
– ទឹកបាន​ស្រក​ចុះ

២- ទឹក​ទន្លេស្រែពក ស្ថានីយ​ស្រុក​លំ​ផាត់ (​កំពស់​ប្រកាស ១២.៥០​ម​)
– ព្រឹក​វេលា​ម៉ោង ៦:០០ = ១២.៦០​ម
– ព្រឹក​វេលា​ម៉ោង ១០:០០ = ១២.៨២
– ទឹក​ឡើង = ០.២២​ម
ទឹក​នៅ​បន្ត​ឡើង​សន្សឹម​ៗ​នៅ​ទន្លេស្រែពក ៕