ភ្នំពេញ៖ ជនសង្ស័យចំនួន៥នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយនគរបាន នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានឃាត់ខ្លួន កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១២និង២០នាទី នៅចំណុចមុខផ្លូវចូលបូកគោ ក្រុងបូកគោ ខេត្តកំពត ពាក់ព័ន្ធប្រព្រឹត្តបទល្មើសអំពើលួចមានស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា (យកជើងធាក់ផ្តួលម៉ូតូឲ្យដួលរួចយកខ្សែក្រវ៉ាត់ដេញវាយជនរងគ្រោះប្លន់យកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន៦១០៦៨៥៣ ពាក់ផ្លាកលេខ ភ្នំពេញ១JA-២២៤០) ប្រព្រឹត្តនៅចំណុចផ្លូវបេតុង ភូមិចុងថ្នល់សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង០៤និង០០នាទី។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ រស់ សារ៉ាត់ ហៅ សាន់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងភ្លើងនិងម៉ាស៊ីនត្រជាក់ ស្នាក់នៅការដ្ឋានសំណង់ ផ្លូវបេតុង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទី២-ឈ្មោះ ជាង ចាន់ដែន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, ទី៣-ឈ្មោះ សុខ ផល្លា ហៅ សែល ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ, ទី៤-ឈ្មោះ ពៅ ម៉េងលាង ហៅ ម៉េង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី៥-ឈ្មោះ ជា ពុធសុធា ហៅ វាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចដកហូតវត្ថុតាងៈ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន៦១០៦៨៥៣ ពាក់ផ្លាកលេខ ភ្នំពេញ១JA-២២៤០ ចំនួន០១គ្រឿង។
ជនរងគ្រោះឈ្មោះ នឹម នី ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិតាអិន សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ មុខរបរជាងសំណង់។ សម្ភារៈបាត់បង់ៈ ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ លេខតួ លេខម៉ាស៊ីន៦១០៦៨៥៣ ពាក់ផ្លាកលេខ ភ្នំពេញ១JA-២២៤០ ចំនួន ០១ គ្រឿង។
បច្ចុប្បន្នជនសង្ស័យ ខាងលើការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ